ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តធុនធំបើកបុកម៉ូតូពីក្រោយ ដួលបោកក្បាលទៅនិងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាកើផ្អើលកាលពីវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ តូច សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ សពជនរងគ្រោះ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1X-5387 ដែលធ្វើដំណើរទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3E-7022 បើកល្បឿនលឿនទិសដៅស្របទិស ពីជើងទៅត្បូង ដូចគ្នាក៍ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ និងសម្រួលចរាចរ ដោយបាញ់ថ្នាំយករថយន្តនិងម៉ូតូ ដាក់កៀនខាង រងចាំប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុង វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ។

ចំណែកសព ត្រូវបានលើកដាក់ក្នុងរថយន្ត ជាបណ្តោះអាសន្ន រងចាំប្រគល់ជូនក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់