កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១១ និង
៤០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិល្វា ឃុំស្វាយ
រំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីកម្មករបូមខ្សាច់ម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីខ្សាច់បាក់សង្កាត់ជាប់នៅក្នុងរណ្តៅ ពេលដែលជនរងគ្រោះ
កំពុងបូមខ្សាច់ចេញពីរណ្តៅមកដាក់នៅខាងលើ ។
សពជនរងគ្រោះមានឈ្មោះ វៃ សុវណ្ណ ភេទប្រុស អាយុ ១៦ឆ្នាំ ជាកម្មករស៊ីឈ្នួលបូមខ្សាច់ រស់នៅក្នុងភូមិឃុំខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងនិងធ្វើកោសល្យវិច្ច័យរួចទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់