ម្ចាស់វេរលុយមួយកន្លែង ត្រូវជនមិនស្គាល់មុខម្នាក់ យកកាំភ្លើងខ្លីភ្ជង់កប្លន់ប្រាក់ ប្រតាយប្រតប់គ្នា បណ្តាលឲ្យជនសង្ស័យរត់គេចខ្លួនបាត់

ភ្នំពេញៈ នៅវេលាម៉ោង៤និង០០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ លួចមានស្ថានទម្ងន់ទោស១ករណី
ស្ថិតនៅផ្លូវមុនីរ៉េត២១៧ ផ្ទះលេខ២៥B ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉េង សុខចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរវេលុយស្នាក់នៅកន្លែងកើតហេតុ។

ដំណើររឿង៖ នៅវេលាម៉ោង៤និង០០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចខាងលើ មានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ ពាក់អាវខ្មៅដៃវែង ខោជើងវែង ពណ៌ខ្មៅ ពាក់មួកការពារពណ៌ខ្មៅ ជិះម៉ូតូ០១គ្រឿង
ម៉ាក Scoopyi ពណ៌ផ្កាឈូក ផ្លាកលេខ PP. ១BX-៥២១៦ បានយកកាំភ្លើងខ្លីមួយដើមម៉ាក K៥៩ ភ្ជង់លើ (ក) ជនរងគ្រោះ ហើយនិយាយថា នៅអោយស្ងៀមបើចង់រស់ ហើយជនសង្ស័យ បានបើកថតតុយកលុយ ពេលនោះជនរងគ្រោះ បានប្រតាយប្រតប់ ដណ្ដើមកាំភ្លើងបានជនសង្ស័យបានរត់គេចខ្លួន តាមបណ្តោយផ្លូវមុនីរ៉េត២១៧ ទៅតាមផ្លូវ វេងស្រេង បន្សល់ទុកវត្ថុតាងរួមមាន៖ ១.ម៉ូតូចំនួន០១គ្រឿង ម៉ាក Scoopyi ពណ៌ផ្កាឈូក ផ្លាកលេខ PP. ១BX-៥២១៦,២.កាំភ្លើងខ្លី ចំនួនមួយដើម ម៉ាកK៥៩ បង់ចំនួន០១/គ្រាប់ចំនួន០៦គ្រាប់ (ស្នាមចុចបាញ់មួយគ្រាប់មិនផ្ទុះ)

បច្ចុប្បន្ន ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋាន អាវុធហត្ថ ខណ្ឌមានជ័យ ៕

មតិយោបល់