ព័ត៌មានជាតិ

កូនប្រសាប្ដឹងសមត្ថកិច្ចឲ្យចាប់ឪពុកក្មេក ករណី…

កំពង់ស្ពឺៈ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី សមត្ថកិច្ចនគរបាលស្រុកបានទទួលពាក្យបណ្តឹងពីឈ្មោះ ស.ន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅ ត្រួក ភេទប្រុស អាយុ ៥៨ឆ្នាំ (ត្រូវជាឪពុកក្មេក) រស់នៅភូមិ ឃុំ ជាមួយគ្នា ។

នៅវេលាម៉ោង ៧និង៤០នាទីព្រឹកថៃ្ងខែឆ្នាំដដែល នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ម៉ែន ចន្ថា បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះឈ្មោះ Y R N អាយុ ១២ឆ្នាំ មិនបានសម្រេចដោយម្តាយជនរងគ្រោះបានមកទាន់ រួចបានមកដាក់បណ្ដឹងឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ ។

លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុក បានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ លោកបានបញ្ជាផ្នែកព្រហ្មទណ្ឌ កោះហៅ នាំជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខថាខ្លួ នពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ពិតមែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី៕

មតិយោបល់