កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី នៅចំណុចភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ ។
ជនសង្ស័យរួមមាន ៖
១-ឈ្មោះ ម៉ុន រ៉េត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ (មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន)។
២-ឈ្មោះ ស៊ឹម គឹមហ៊ុល ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ (២មធ្យម និង ១ធំ) ទម្ងន់ ក្រាម , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ម៉ូតូ ១ , ទូរស័ព្ទដៃ ២ , កាំភ្លើង AK47 ស្វាយបត់ ១ដើម បង់ ១ គ្រាប់ ១៧គ្រាប់ , អាវុធកែច្នៃ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕







មតិយោបល់