ករណីដុតធូបទៀន បង្កជាអគ្គិភ័យឆាបឆេះផ្ទះ

ភ្នំពេញៈ នាយប់វេលាម៉ោង ២និង៣០នាទី ថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំខល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅចំណុចបុរី សូនី ផ្ទះលេខ៣៣១A ផ្លូវលេខ៨១៥០ny ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការដុតទៀនធូបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈប្រើប្រាស់មួយចំនួន ពួក គ្រែ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ)។

នៅវេលាម៉ោង ២និង៤០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *