ព័ត៌មានជាតិ

សមត្ថកិច្ចបំបែកសំណុំរឿង ឃាត់ខ្លួនជនដៃដល់ ៣នាក់ ករណីឃាតកម្មកាប់សម្លាប់មនុស្ស ផ្អើលក្រុងពោធិ៍សាត់

ពោធិ៍សាត់: នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានបំបែកសំណុំរឿង ឃាត់ខ្លួនជនដៃដល់ ៣នាក់ ករណីឃាតកម្មកាប់សម្លាប់មនុស្ស កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១០និង៣៥នាទី ស្ថិតលើផ្លូវជាតិលេខ៥ ទល់មុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង/ខេត្តពោធិ៍សាត់។

ជនរងគ្រោះ ២នាក់៖
១/ឈ្មោះ ជួប សុខលី ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់) ទីលំនៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
២/មិនស្គាល់ឈ្មោះ រងរបួសធ្ងន់។

ជនដៃដល់ឃាត់ខ្លួន៖
១/ឈ្មោះ កោះ បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុង/ខេត្តពោធិ៍សាត់។
២/ឈ្មោះ ធុជ វុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់។
៣/ឈ្មោះ សាវឿន រដ្ឋា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់។
ជនសង្ស័យ ២នាក់ បានឆ្លើតសារភាព ទម្លាក់ទៅលើឈ្មោះ កោះ បញ្ញា ពេលនេះជនដៃដល់ មិនទាន់សារភាពនៅឡើយទេ។

បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចកំពុងបន្តតាមនីតិវិធី៕

មតិយោបល់