ព័ត៌មានជាតិ

កាំភ្លើងធំ លុត Newcastle ក្នុងលទ្ធផល ៣ – ០

អង់គ្លេស​៖ក្លិប​ Arsenal កំពុងរក្សា​ស្ថានភាពរបស់ខ្លួន ​ដើម្បីបានលេង ​ក្នុងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ដោយរាត្រីយប់មិញនេះ បានយកឈ្នះក្លិប Newcastle ក្នុងលទ្ធផល ៣ – ០ ក្នុងក្របខណ្ឌ Premier Legaue អង់គ្លេស​។​
gun__1388392521_giroud_newcastle3 (1)
ក្លិប​កាំភ្លើងធំពេលនេះ បាន​នាំមុខ​ក្លិប Everton ៤ ពិន្ទុ ខណៈដែលខ្លួនស្ថិតនៅលេខរៀងទី ៤ នៃតារាង ក៏ជាហេតុ​ផល ដែលអាចរក្សាលំនឹង​របស់ខ្លួនបានលេង ក្នុងក្របខណ្ឌ Champions League ដោយតម្រូវ​ឲ្យយកត្រឹម​លេខទី ៤ នោះ ។​
លទ្ធផល ៣ – ០ ដែលរកបានដោយកីឡាករ KOSCIELNY, OZIL និង Giroud វាជាលទ្ធផល​មួ​យ​ចាស់ដៃបំផុត បើធៀបទៅនឹងឆ្នាំ ២០១៣ ព្រោះថា​កាលនោះ ក្លិប កាំភ្លើងធំ អាចលុតដល់ ៧ តែ Newcastle តដៃវិញ បានដៃ ។​

គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះ Arsenal មិនអាចមានសង្ឈឹមលើកពានអង់គ្លេសបានឡើយ តែ​សង្ឈឹមថា អាចនឹងរក្សា​លេខរៀង លេងក្នុងក្របខណ្ឌ Champions League ខណៈដែលក្លិប ៣ រួមមាន ហង្សក្រហម តោខៀវ និងមេឃខៀវ នៅសល់ពីរប្រកួត ទៀត រត់ដាច់ជើងចោល ព្រោះថា ពិន្ទុ​ក្លិបទាំង ៣ នេះ​កៀកកិតគ្នាមែនទៀត ស្របពេលដែល ហង្សក្រហម ស្ថិតនៅកំពូលតារាង​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់