បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់អត់លុយ យកទៅលេងល្បែង និងទិញគ្រឿងញៀន លួចគាស់ផ្ទះពលរដ្ឋ ត្រូវបានកងកម្លាំងអាវុហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង២និង៤៣នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅចំណុចខ្ទមមួយកន្លែងក្រោយដើមពោធិ៍លាងរថយន្ត ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការការមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក មានពលរដ្ឋម្នាក់ឈ្មោះ លុយ គីន បានមកដាក់ពាក្យបណ្តឹង មានចោរកាត់សោ ចូលលូចទ្រព្រសម្បត្តិក្នុងផ្ទះ បាត់កាបូបប្រាក់ចំនួន០១ ដែលក្នុងនោះមានប្រាក់ចំនួន ៨,០០០បាត (ប្រាំបីពាន់បាតប្រាក់ថៃ) ។ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវ តាមរយៈការមេរ៉ាសុវត្ថិភាព ទើបធ្វើការកំណត់មុខសញ្ញាបាន រហូតដល់វេលាម៉ោង២និង៤៣នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កងកម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចខាងលើបាន ដើម្បីធ្វើការសួចម្លើយ ។
ជនសង្ស័យឈ្មោះ ចុង សម្ផស្ស ហៅ លៀន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចគាស់ផ្ទះ (ហាងកាត់សក់) នៅចំណុចក្រោយនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត របស់ដើមបណ្ដឹងឈ្មោះ លុយ គីន ពិតប្រាកដមែន ហើយលុយដែលខ្លួនលួចបានចំនួន៨,០០០បាត ខ្លួនបានយកទៅលេងល្បែង និងទិញគ្រឿងញៀនមកប្រើប្រាស់អស់ហើយ ។
ក្រោយពីសួរចម្លើយរួចកងកម្លាំងអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តចាត់ការបន្ត ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ៕
មតិយោបល់