បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់បានលបលួចចូលទៅក្នុងមុងក្មេងស្រីអាយុទើប១៤ឆ្នាំខណៈនាងកំពុងដេកនាពេលរាត្រីបានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសរហូតដល់នាងភ្ញាក់ដឹងខ្លួនស្រែកផ្អើលឆោឡោអោយឳពុកម្តាយមកជួយ។
ហេតុការណ៍នេះកើតឡើងនៅវេលាព្រឹកថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ក្នុងចំណុភូមិចំបក់ឃុំហប់ស្រុកគាស់ក្រឡប្រព្រឹត្តដោយជនសង្ស័យឈ្មោះនិងសាវ័នភេទប្រុសអាយុ៤៨ឆ្នាំ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះជ.ធ.តអាយុ១៤ឆ្នាំរស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា។
ករណីប្រទូស្តកេរ្តិ៍ខ្មាស់នេះសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនិងកសាងសំណុំរឿងបញ្ជូនការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់