ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះជាន់ទី១ លេខ៦១អា តាមបណ្ដោយផ្លូវលេខ៩៥ (ម្ដុំឡានទឹក) ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភ្លាមៗនោះ មានររថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យផងដែរ ។ តាមសេចក្ដីរាយការណ៍បឋមថា មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយសារម្ចាស់ផ្ទះដោតព្រឺទុកចោល មិនបានបិទប៉ារ៉ែត។
បន្ទាប់ពីមានការអន្តរាគមន៍ អគ្គិភ័យនេះបានរលត់ហើយ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន៣គ្រឿង។ អគ្គិភ័យនេះបានឆេះសម្ភារៈក្នុងផ្ទះអស់មួយចំនួន។
ព័ត៌មានលម្អិត Post News នឹងរាយការណ៍បន្ថែមពេលក្រោយ៖






មតិយោបល់