ព័ត៌មានជាតិ

បង្ហាញមុខក្រុមចោរប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង បានធ្វើការបង្ហាញមុខក្រុមចោរប្លន់ម៉ូតូដ៏សកម្មនៅក្នុងរាជធានីភ្នំពេញចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះកាលពីប៉ុន្មានថ្ងៃមុននេះ។

ជនសង្ស័យទាំង៤នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះ ចំរើន វាសនា ហៅស្នា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ស្រុកតាខ្មៅ ខេត្តកណ្តាល, ទី២.ឈ្មោះ គីម ពៅ ហៅពេជ្រ ហៅពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខម្តុំឡឥដ្ឋ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣ ឈ្មោះ មាស សំណាង ហៅអាងោល ហៅអាខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៤ ឈ្មោះ ខាត់ សុឃីម ហៅអាតោ អាអូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ៣០អឺ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានដកហូតនៅអាវុធខ្លី មួយដើម ម៉ាក K54 គ្មានលេខ បង់ចំនួន ១, គ្រាប់ចំនួន៨ ម៉ូតូ ២គ្រឿង ស្លាកលេខម៉ូតូម៉ាក ZoomerX ភ្នំពេញ 1FX-7862 និងម៉ូតូមួយគ្រឿងទៀតម៉ាក ZommerX កម្លាំងសមត្ថកិច្ចយើងបានកំពុងធ្វើការស្រាវជ្រាវតាមរកបក្សពួកបន្ថែមទៀត។

លោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានមានប្រាប់ឲ្យដឹងថា ដោយសារតែមានបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមានការសម្រាបសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបើកការស្រាវជ្រាវ និងស៊ើបអង្កេតតាមចាប់មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធ ដែលបានបាញ់ប្លន់យកម៉ូតូ ៣គ្រឿងពីជនរងគ្រោះ ដោយទី១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត ដែលនៅត្រង់ចំណុចស្ថានីយ៍ប្រេងសាំង តេលា ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី២ ម៉ូតូម៉ាក ZoomerX ពាក់ស្លាកលេខ ភ្នំពេញ 1FG-7862 កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ដែលនៅត្រង់ចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ២៤៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងទី៣ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-1645 កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត ដែលនៅត្រង់ចំណុចមុខផ្ទះលេខ២០២+២០៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន នៅពេលដែលជនរងគ្រោះកំពុងបើកប្រាក់នៅទូ ATM ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីឪពុករបស់ជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌចំការមន និងកងអន្តរាគមន៍ពិសេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលមាន ទី១ មានឈ្មោះ ចំរើន វាសនា, ទី២ មានឈ្មោះ គឹម ពៅ, ទី៣ មានឈ្មោះ មាស សំណាង់ បានធ្វើការឃាត់ខ្លួននៅចំណុចម្តុំក្បាលថ្នល់ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង ១០និង៤៥នាទីយប់ ក្រោយពីចាប់បានជនសង្ស័យទាំង ៣នាក់នោះ ហើយកម្លាំងសមត្ថកិច្ចយើងសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខាត់ សុឃីម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត ដែលនៅចំណុចម្តុំលក់ផ្កា ផ្លូវលេខ៥៩៨ មុខផ្ទះឯកឧត្តម ជា សុផារ៉ា ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យទាំង ៤នាក់នោះ ប្រាប់និយាយថា ពួកទាំង ៤នាក់តែងតែធ្វើសកម្មភាពបាញ់ប្លន់បណ្តាលឲ្យជនរងគ្រោះរងរបួស ដើម្បីយកម៉ូតូស៊េរីទំនើបនៅពេលយប់ និងទៀបភ្លឺជាច្រើនករណីក្នុងរាជធានីភ្នំពេញ ដោយបានធ្វើសកម្មភាពបាញ់ប្លន់ចំនួន ៣ករណី។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកឯបក្សពួកដែលនៅសេសសល់ និងកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចយើងកំពុងតែធ្វើការស្រាវជ្រាវតតាមចាប់ខ្លួនបន្តទៀត៕

https://youtu.be/fPAySNlkvEA

photo_2016-08-13_13-02-55photo_2016-08-13_13-02-26photo_2016-08-13_13-02-47photo_2016-08-13_13-02-45photo_2016-08-13_13-02-32photo_2016-08-13_13-02-30photo_2016-08-13_13-02-35

https://youtu.be/fPAySNlkvEAphoto_2016-08-13_13-02-53

មតិយោបល់