ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពាក់អាវស្រាបៀរអង្គរ ដើរចែកចាយគ្រឿងញៀន

ព្រះសីហនុៈ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងចែកចាយគ្រឿងញៀន។ ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ៣នាក់ និងជនជាតិអូស្ត្រាលីម្នាក់ ដែលបានពាក់អាវរបស់ស្រាបៀរអង្គរ ក៏ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនផងដែរ។

ស្នងការរងទទួលការងារប្រឆាំងបទល្មើស លោកវរសេនីយ៍ឯក ស៊ុន សុផាត ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន៣ករណីផ្សេងៗគ្នា ដោយដកហូតបានថ្នាំញៀនពណ៌សថ្លា ចំនួន៣កញ្ចប់តូច។

លោកបញ្ជាក់ថា ជនសង្ស័យទាំង៤ ទី១- ឈ្មោះ HUW ROBERTSON ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិអូស្ត្រាលី ចាប់បាននៅបន្ទប់ជួល ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយចាប់យកបានថ្នាំញៀន១កញ្ចប់តូច ទី២- ឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ចាប់បាននៅបឹងផ្លុង ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ចាប់បានថ្នាំញៀនមេតំហ្វេតាមីន ពណ៌សថ្លា ចំនួន១កញ្ចប់ ទី៣- ឈ្មោះ ណាំ ឆៃធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី៤- ឈ្មោះ ភាព សាវិន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់យកបានថ្នាំញៀន១កញ្ចប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តែងតែបានលើកឡើងសង្កត់ធ្ងន់ៗនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាស ដោយរំឭកដាស់តឿនជាប់ជាប្រចាំឲ្យការិយាល័យជំនាញប្រឆាំងគ្រឿងញៀន អធិការនគរបាលក្រុងស្រុកគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវចាប់ដៃគ្នា ធ្វើការស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាលក់ចែកចាយថ្នាំញៀន នៅតាមដែនដីដែលខ្លួនគ្រប់គ្រងឲ្យបានសកម្ម និងខ្លាំងក្លាបំផុត ដើម្បីឈានទៅលប់បំបាត់ឲ្យបានបញ្ហាគ្រឿងញៀន ដែលជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅ។

បច្ចុប្បន្នកម្លាំងការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាកា ដើម្បីចាត់កាបន្តតាមនីតិវិធី៕

photo_2016-08-13_12-53-2478888888photo_2016-08-13_12-53-24photo_2016-08-13_12-53-31photo_2016-08-13_12-53-29photo_2016-08-13_12-53-27photo_2016-08-13_12-53-33photo_2016-08-13_12-53-36photo_2016-08-13_12-53-38

មតិយោបល់