ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវចាប់វាយខ្នោះ

ភ្នំពេញៈ ជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀន៧កញ្ចប់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួននិងវាយខ្នោះ កាលពីវេលាម៉ោង១និង២៥នាទីយប់រំលងអធ្រាតថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចផ្លូវរថភ្លើង ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ុយ ហ៊ាន មេប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ កុំឲ្យកើតមាននៅបទល្មើសដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះ។ ខណៈពេលដែលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនសួរនាំ និងឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៧កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចរបស់យើងបានឃាត់យកមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួននោះ ទី១ មានឈ្មោះ ជុន សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុម១៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី២ មានឈ្មោះ ម៉ន គឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ ស្នាក់នៅបន្ទប់ជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធាំនីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-08-13_12-51-06photo_2016-08-13_12-51-05photo_2016-08-13_12-51-03

មតិយោបល់