ព័ត៌មានជាតិ

ក្មេងៗណាស់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបង្ហោះម៉ូតូ

ភ្នំពេញៈ
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៣និង៤៥នាទី នៅចំនុចក្នុងបុរីពិភពថ្មីកំបូល១ មានក្រុមក្មេងទំនើងមានគ្នាចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូទៅវិញទៅមកក្នុងបុរីពិភពថ្មីកំបូល១ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋល្អ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោកបានចុះចាំឃ្លាំមើល ក៏ប្រទះឃើញក្រុមក្មេងទំនើងបង្ហោះម៉ូតូ ភ្លាមនោះកម្លាំងយើងបានឃាត់នាំយកមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ អប់រំណែនាំ និងបានឲ្យអាណាព្យាបាលក្មេងទំនើងទាំង០៤នាក់មកធានាយកកូនៗពួកគាត់ទៅអប់រំបន្តវិញ។

ក្មេងទំនើងទាំង០៤នាក់មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ លាង ម៉េងហ៊ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ ដែន ធា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបឹងកំបោក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
៣/ឈ្មោះ ឃុន ហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៤/ឈ្មោះ ជុជ សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងម៉ូតូចំនួន០៣គ្រឿង
១/ម៉ូតូ ហុងដាឌ្រីម ០២គ្រឿង
២/ម៉ូតូ ហុងដាបីត ០១គ្រឿង

☎️ 017 838 885
☎️ 078 266 665
☎️ 017 552 727
☎️ 096 955 2727៕

 

មតិយោបល់