កណ្តាលៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ មានករណីប៉ុនប៉ងលួច គាស់ទ្វារបន្ទប់ជួលកើតហេតុវេលាម៉ោង១និង៣០ នាទី នៅចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ -ឈ្មោះ ស្រេង ងឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកមើលការផ្ទះជួល នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកជនសង្ស័យ០១នាក់ឈ្មោះវណ្ណ ផាន់នីភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ
សំណង់ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
សម្ភារបាត់បង់៖ គ្មាន។
វត្ថុតាងចាប់យក ៖
មេសោរ ពណ៌ខ្មៅចំនួនមួយ។
នៅមុនពេលកើតហេតុជនរងគ្រោះ បានដើរត្រួតពិនិត្យតាមបន្ទប់ជួលមើល ព្រោះខ្លាចមានចោរចូលគាស់តាមបន្ទប់ជួល។ ពេលជនរងគ្រោះដើរមើល ដល់បន្ទប់លេខ៤៣ ជាបន្ទប់កើតហេតុ ស្រាប់តែឃើញទ្វារបន្ទប់ជួលចំហរបន្តិច អើតមើល ឃើញមានជនសង្ស័យកំពុងតែរើ កកាយក្នុងបន្ទប់ជួលនោះ ទើបជនរងគ្រោះបានទាញទ្វារបិត ហើយទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចឲ្យជួយឃាត់ខ្លួនជនសង្ស័យតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគាស់ទ្វារបន្ទប់ជួលនោះ ហើយរើ កកាយរកទ្រព្យសម្បត្តិមានតម្លៃមែន។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់