ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរឆ្ពោះទៅខេត្តមណ្ឌលគីរី និងរតនគីរី

ភ្នំពេញៈ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅពេលនេះសម្ដេច បានធ្វើដំណើរទៅខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា “ខ្ញុំសូមអធ្យាស្រ័យទុកជាមុន ប្រសិនបើខ្ញុំមិនបានចុះជួបបងប្អូនបានគ្រប់ៗគ្នា សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ពេល។ ខ្ញុំធ្វើដំណើរលើកនេះមានចម្ងាយផ្លូវជាង១០០០គីឡូម៉ែត្រ”

សម្ដេចតេជោសម្ដេចតេជោសម្ដេចតេជោ

មតិយោបល់