ព័ត៌មានជាតិ

ខណ្ឌច្បារអំពៅ នឹងមានភ្លើងប្រើប្រាស់វិញនៅម៉ោង១១និង៣០នាទីព្រឹក

ភ្នំពេញៈ តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា មកថា មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ P០១៤ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ៖ ផ្លូវព្រែកប្រា ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុ បណ្តាលមកពីមានកំហូចត្រង់ស្វូរ។

ដូច្នេះក្រុមការងារបច្ចេកទេសកំពុងធ្វើផ្លាស់ប្តូរត្រង់ស្វូថ្មី និងភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

មតិយោបល់