ព័ត៌មានជាតិ

ជិះម៉ូតូបុកបន្ទះដែកស្ពានបណ្ដាលឲ្យស្លាប់នៅនិងកន្លែង

ព្រះវិហារ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងជិះម៉ូតូបុកនឹងបន្ទះដែកស្ពានបណ្ដាលឲ្យដួលបោកក្បាលទៅនិងបង្កាន់ដៃស្ពានស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៦ ខែមីនាឆ្នាំ២០២១ វេលាម៉ោង៣និង២០ នាទី ស្ថិតនៅលើស្ពានពុទ្រា ភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ
ជនរងគ្រោះឈ្មោះ សំ សាន ភេទប្រុស អាយុ 21 ឆ្នាំរស់នៅ ស្រុកឆែប ខេត្តព្រះវិហារ បានជិះម៉ូតូសង់ទ្រីម 016 ស្លាកលេខ 1B 2587 ធ្វើដំណើរមកពីស្រុករវៀង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយករក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់