ព័ត៌មានជាតិ

យុវជនប្រុសស្រី២នាក់លង់ទឹកស្លាប់នៅអាងទឹកក្បាលឆាយដោយមិនដឹងមូលហេតុ

ព្រះសីហនុ:​ កាលពីម៉ោង២និង០០នាទីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ មានយុវជនវយ័១៨ឆ្នាំម្នាក់និងក្មេងស្រីវយ័៧ឆ្នាំម្នាក់ទៀត បានលង់ទឹកស្លាប់ ពេលចុះលេងទឹកនៅអាងទឹកក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕
តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា
ទី១-ឈ្មោះបួល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិភូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ឪពុកឈ្មោះបួស ផល អាយុ៦១ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះ សំ អឿន អាយុ៥៨ឆ្នាំ មុខរបរមេផ្ទះ។
ទី២-ឈ្មោះ វុធ ម៉ាសាឡែន ភេទស្រី អាយុ៧ឆ្នាំ (ស្លាប់) ។ ឪពុកឈ្មោះសំណាង វណ្នី អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះសំ ភឿន អាយុ៣៧ឆ្នាំ ស្នាក់នៅដូចគ្នា។ បើតាមរបាយការណ៍របស់សមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះបានជិះលើដើមឈើដែលដួលនៅក្នុងទឹក ហើយពេលកំពុងលេងក៏រអិលធ្លាក់ចូលក្នុងទឹកជ្រៅបណ្តាលឲ្យបាត់ខ្លួនក្នុងទឹក ។ ក្រោយកើតហេតុសមត្ថកិច្ចនិងពលរដ្ឋបានសហការ រាវរកច្រើនម៉ោង រហូតដល់ម៉ោងជិង៥ល្ងាចថ្ងៃដដែលនេះ ទើបរកឃើញសាកសពទាំង២នាក់។

បច្ចុប្បន្ន ក្រុមគ្រួសារមកទទួលយកសព ទៅផ្ទះធ្វើបុណ្យតាមប្រពៃណីយ៏រៀងៗខ្លួនហើយ ៕

 

 

 

មតិយោបល់