ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆក់ស្រ្តីអ្នកលក់សាច់មាន់ម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីឆ្លងចរន្តអគ្គិសនី ឆក់ស្រ្តីអ្នកលក់សាច់មាន់ម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់