ព័ត៌មានជាតិ

ម្ចាស់មិននៅចាក់សោចោល ទៅលក់ដូរ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆេះផ្ទះខ្ទេចទាំងស្រុង

បាត់ដំបងៈ នៅថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ស្ថិតនៅក្នុងចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះតៀម ០១ ខ្នង ទំហំ ៤មx៦ម (ឆេះទាំងស្រុង) ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ឆាយ ហំ ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ កែវ សិលា អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

+សម្ភារខូចខាតរួមមាន៖
– ឆេះផ្ទះចំនួន ០១ ខ្នង
– ឆេះគ្រែចំនួន ០២
– ឆេះទូខោអាវ ០១
– ទូដាក់ចានឆ្នាំង០១
– តុបាយ ០១
– ឆេះទូរទស្សន៍ ០១គ្រឿង
– ឆេះក្បាលស៊ីឌី ០១
– ឆេះកូនបាស ០១ គូ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមក ពី ឆ្លងចរន្តអគ្គិសនី ម្ចាស់ផ្ទះមិននៅ ចាក់សោចោលរវល់ទៅលក់ដូរនៅផ្សារ ។

ភ្លាមៗនោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ៕

មតិយោបល់