គួររំលឹកថា Kyal Sin ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងអំឡុងធ្វើបាតុកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដោយរូបនាងត្រូវប៉ូលិសមីយ៉ាន់ម៉ាបង្ក្រាបបាញ់ចំក្បាល។
យ៉ាងណាមិញ គ្រូពេទ្យកោសល្យវិច្ច័យ បានរកឃើញថា មុខរបួសនៅត្រង់ចំណុចក្បាលផ្នែកខាងក្រោយ ដែលមានទំហំត្រឹម ០,៧សង់ទីម៉ែត្រ គឺវាខុសគ្នានឹងទំហំគ្រាប់កាំភ្លើងដែលប្រើដោយប៉ូលិស។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋ MRTV កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
ប្រភពដដែលបន្តថា ក្នុងពេលបង្ក្រាប គឺប៉ូលិសនៅទល់មុខគ្នានឹងបាតុករ តែរបួសបែរជានៅខាងក្រោយក្បាលទៅវិញ។ មានន័យថា Kyal Sin អាចនឹងត្រូវបាញ់ចំស្លាប់ដោយកាំភ្លើងរបស់បាតដៃទីបី។
ជុំវិញការគាស់សាកសពរបស់ Kyal Sin នេះ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាជនមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរដ្ឋអំណាចយោធា ដោយថាជាការប្រមាថនាង និងគ្រួសារនាង៕
មតិយោបល់