ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកនៅស្រុកមុខកំពូល

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ៧០Aត្រង់ចំណុចមុខធនាគារស្ថាបនា ក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

តាប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2BJ 4494 អ្នកបើកបរ (រត់គេចបាត់)
ដែលធ្វើដំណើរលិចទៅកើត(ពីភ្នំពេញទៅកំពង់ចាម) លុះមកដល់ចំណុចកើតហេតុបានមកបុកម៉ូតូមួយគ្រឿងម៉ាក P.C.X ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1IG.6321 បើកបរដោយឈ្មោះផន វុទ្ធី ភេទប្រុសអាយុ៣២ឆ្នាំ មានីលំនៅភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដែលធ្វើដំណើរពីកើត ទៅលិច (ច្រាសទិសគ្នា) បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រកាកោង១និងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ចំពោះសព ជំនាញបានធ្វើកំណត់ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបររថយន្ត បើកបរលឿនហើយមិនប្រកាន់ស្ដាំ៕

 

មតិយោបល់