ព្រៃវែងៈ ប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច លោក នេត សាវឿន បានមានប្រសាសន៍ ដោយជំរុញឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ពង្រឹងសន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត ដែលនឹងខិតជិតមកដល់ នៅពេលឆាប់ៗខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ដំណាក់កាលចុះឈ្មោះ រៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី នាព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ លោក នេត សាវឿន មានប្រសាសន៍ថា ការពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អ គឺធ្វើឲ្យប្រជាពល រដ្ឋមានភាពកក់ក្តៅ និងមានជំនឿមកលើកការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ការពង្រឹង សន្តិសុខ គឺធ្វើឲ្យប្រជាពលរដ្ឋលែងខ្លាចអំពើ លួច ឆក់ ប្លន់ ។
ក្រៅពីនោះ លោកក៏បានជំរុញឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ព្រោះថា អត្តសញ្ញាណប័ណ្ណគឺជាវត្ថុសម្គាល់ខ្លួន មានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ខាងមុខ។ បន្ថែមពីនោះ លោក ក៏បានឧបត្ថម្ភថវិកា ដល់មន្ត្រីរបស់ខ្លួនផងដែរ៕
មតិយោបល់