ព័ត៌មានជាតិ

អាសូរណាស់!ក្មេង៣នាក់លង់ទឹកស្លាប់ ខណៈដែលនាំគ្នាទៅមើលគោ រួចចុះលេងទឹកស្រះ

ព្រះវិហារ: នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១២ និង ២៨ នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រយង់បានទទួលព័ត៌មានពីឈ្មោះ
ម៉ាម វណ្ណ: ភេទប្រុស រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ថាមានក្មេងលង់ទឹកនៅចំណុចស្រះទឹកមួយកន្លែងខាងត្បូងសាលាអនុវិទ្យាល័យស្រយង់ ចម្ងាយ100ម៉ែត្របន្ទាប់មកកម្លាំងបានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យឃើញថាពិតជាមានក្មេងលង់ទឹកពិតប្រាកដមែនដែលមានចំនួន ៣ នាក់ ។
បន្ទាប់ពីបានសាកសួរបំភ្លឺពីក្មេងប្រុសដែលនៅរស់ឈ្មោះ ផាត សុផានិត បានប្រាប់ថា ពួកគាត់ទាំងបួននាក់បាននាំគ្នាទៅមើលគោបន្ទាប់មកក៏បាននាំគ្នាទៅលេងទឹកស្រះពេលដែលចុះលេងបានមួយភ្លែតប្អូនរបស់គាត់បានលិចទៅក្នុងទឹកបន្ទាប់មកគាត់ក៏បានយកឈើឲ្យពួកគាត់តោងតែពួកគាត់បានលិចទៅក្នុងទឹកបាត់បាត់ទាំង៣នាក់ទៅ រួចឈ្មោះផាតសុផានិត ក៏បានរត់មកហៅឲ្យគេទៅជួយ។
កុមាររងគ្រោះមានឈ្មោះ
ទី1ឈ្មោះជេត ផល់ភេទ ប្រុសអាយុ 10 ឆ្នាំមុខរបរសិស្សរស់នៅភូមិស្រយង់ជើងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ
ទី 2 ឈ្មោះ សុខ ចិត្រា អាយុ 9 ឆ្នាំមុខរបរសិស្សរស់នៅភូមិស្រយង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ
ទី 3 ឈ្មោះផាត ចាន់បុត្រ ភេទប្រុសអាយុ 6 ឆ្នាំមុខរបរសិស្ស រស់នៅភូមិ
ស្រយង់ជើងឃុំស្រយ៉ង់ស្រុកគូលេនខេត្តព្រះវិហារ។
ចំណែកសាកសពទាំងបីនាក់ បន្ទាប់ពីពិនិត្យរួចបានប្រគល់ជូនទៅអាណាព្យាបាលក្រុមគ្រួលារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់