ភ្នំពេញៈ នៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើកម៉ូតូបុកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវ២៧១កែង៤៨០ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ នួន ឆវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ (ស្លាប់) មុខរបរ លក់រថយន្ត ជនជាតិខ្មែរ បើកបរម៉ូតូម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IO-7953 ស្នាក់នៅផ្ទះលេខ២៩ ហ្សេអេហ្វអឺ០ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ តាមបណ្ដោយផ្លូវខាងលើ ពីជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាល និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
មូលហេតុ៖ បើកបរល្បឿនលឿន។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំប្រគល់ជូនក្រុមគ្រួសារ មកទទួលនិងយកសពជនរងគ្រោះទៅធ្វើបុណ្យ៕
មតិយោបល់