ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចបញ្ជូនក្មេងទំនើង២នាក់ ទៅតុលាការ ករណីជិះម៉ូតូវាយក្បាលជនបរទេស

ភ្នំពេញៈ ក្មេងទំនើង២នាក់ដែលជិះម៉ូតូវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វា រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។

ជនសង្ស័យទី១-ឈ្មោះ លឹម ហុងឡេង ភេទប្រុស ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា មុខរបរ នៅផ្ទះ,ទី២-ឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ មុខរបរ ជាងដែក ។ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ប្រើហិង្សា វាយក្បាល ទៅលើជនបរទេសដែលមិនស្គាល់អត្តសញ្ញាណ កំពុងជិះកង់ពិតប្រាកដមែន ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៥និង១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេសាប គឺជនសង្ស័យឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ដែលជិះម៉ូតូពីក្រោយ គឺជាអ្នកធ្វើសកម្មភាព ទះក្បាលជនបរទេសពីក្រោយ ឯជនសង្ស័យឈ្មោះ លឹម ហុងឡេង ជាអ្នកបើកម៉ូតូ ម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ផ្លាកលេខ ភ្នំពេញ 1HK-2418 ដឹកជនដៃដល់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងមធ្យោបាយធ្វើដំណើ (ម៉ូតូដែលជិះធ្វើសកម្មភាព) ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វា បញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់