ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងដាក់សម្ភារៈមួយកន្លែង នៅស្រុកចំការលើ

កំពង់ចាម: នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យឆេះឃ្លាំងដាក់សម្ភារ: ដែលស្ថិតនៅចំណុចភូមិលេខ២ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ក្រុមហ៊ុន អានម៉ាឌី ចម្ការកៅស៊ូចម្ការអណ្តូង ។

  • ឃ្លាំងទំហំ ៨x១២ សង់ពីស៊ីម៉ង់ ប្រក់ប្រូស៊ីម៉ង់ ជញ្ជាំងឥដ្ឋ ។
  • ការខូចខាត:
  • អង្ករ ០៨ បេ
  • អំបិលអាស៊ីត ៤០ បេ
  • ចានត្រង់ជរ័ ១៥០០
  • លួសចងដើមកៅស៊ូ ១៥០០
  • ប្រេងកៅស៊ូ ០២ កាន
  • ទុយោដំណក់ទឹក ១,៥០០ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ បានប្រើប្រាស់ឡានទឹក ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ២រថយន្ត៕

មតិយោបល់