ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្សារផេនសុល បណ្តាលឲ្យផ្អើលដល់សមត្ថកិច្ច ចេញរថយន្តអន្តរាគមន៍

ភ្នំពេញ: ផ្អើលទាំងកណ្តាលយប់ ដោយសារតែករណីអគ្គិភ័យឆេះតូបលក់ខោអាវ នៅក្នុងផ្សារទំនើបផេនសុល ហ៊ុយផ្សែងយ៉ាងសន្ធោសន្ធៅ ខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង00នាទីរំលងអធាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចផ្សារទំនើបផេនសុល ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺនៅសុខៗស្រាប់តែមានអគ្គិភ័យ ឆេះតូបលក់ខោអាវ នៅក្នុងផ្សារទំនើបផេនសុល បង្កឲ្យមានផ្សែងយ៉ាងសន្ធោសន្ធៅ នឹងផ្អើលគេឯងថែមទាំងរថយន្តពន្លត់អគ្គិភ័យ ចេញមកអន្តរាគមន៍បាញ់ពន្លត់ ពេលដែលកើតហេតុឆេះភ្លាម គឺមិនមានម្ចាស់តូបមិននៅកន្លែងកើតហេតុនោះទេ គឺចាក់សោចោលទម្រាំនឹង មានរថយន្តពន្លត់អគ្គិភ័យមកទាន់ពេលវេលា គឺខាងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ យកម៉ូទ័រទឹកមកបាញ់ពន្លត់ ជាបណ្តោះអាសន្នសិន រង់ចាំឡានទឹកមកដល់ទើបពន្លត់ឲ្យបានទាន់ពេលវេលា នឹងកុំឲ្យមានផ្សែងអណ្តាតភ្លើងឆេះជាបន្តទៅតូបដទៃទៀត ព្រោះតូបទាំងនោះគឺនៅជាប់ៗគ្នា សុទ្ធតែតូបលក់ខោអាវទាំងអស់ ការខូចខាតគឺឆេះតូបស្ទើរតែទាំងស្រុងតែម្តង ។

ក្រោយពេលកើតហេតុខាងលើនេះ អគ្គិភ័យបានរលត់អស់ទាំងស្រុង នៅវេលាម៉ោង១២និង១៥នាទីយប់រំលងអធាត្រថ្ងៃដដែល ៕

មតិយោបល់