ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បានប្រព្រឹត្តបទល្មើសឆក់កាបូបអ្នកដំណើរតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ្លួន ។
ករណីនេះកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៥នាទីព្រឹក នៅចំណុចផ្លូវកែងការ៉ាស់សាំង របស់ឈ្មោះ សំ សក ស្ថិតក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ។
ជនល្មើសចំនួន០៤នាក់ ជិះម៉ូតូ ០២គ្រឿងបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ឈ្មោះ ហែម សុភាព ភេទស្រី អាយុ៤៩ឆ្នាំ ខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ នៅក្នុងកាបូបស្ពាយនោះ មានលុយ ខ្មែរប្រហែល១លានរៀល លុយដុល្លាប្រហែល១២០ដុល្លារ, កាតអេធីអឹម១សន្លឹក និងសោរបន្ទប់ចំនួន២ ត្រូវបានចោឆក់យកទៅបាត់ ។
ក្រោយពេលធ្វើសកម្មភាពរួច សមត្ថកិច្ចបានអន្តរាគមន៏ដេញស្ទាក់និងចាប់បានជនសង្ស័យ ០៣នាក់ ចំណុចមុខក្លោងទ្វារវត្តឩត្តមសមាគមន៍ស្ថិតក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍ ។
ជនសង្ស័យមានឈ្មោះ ១-ឈ្មោះរី សារិទ្ធិ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រៃផ្ងាឃុំរោងដំរី ស្រុកបាភ្នំ ។ ២-ឈ្មោះសួន ស ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្លូវរលួស ឃុំរោងដំរី ស្រុកបាភ្នំ ។
រហូតដល់ម៉ោង១៦និង១០នាទីថ្ងៃដដែល សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចភូមិកន្ទ្រាន ឃុំរោង
ដំរី ស្រុកបាភ្នំ មានឈ្មោះ ទូច ទូភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ។ ក្នុងនោះដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាC-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់