បន្ទាយមានជ័យ ៖ មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់បានឆ្អឹងមានចំនួន២០០គីឡូក្រាម ប្រហិត ចំនួន១២០ គីឡូក្រាម និងពង់មាន់ជាច្រើនគ្រាប់ ដែរខូចគុណភាព ត្រូវបានឈ្មួញខិតខូចលួចលាក់បង្កប់ តាមរទះអូស យកនាំចេញពីផ្សាររោងក្លឿ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឈមនិង ច្រកទ្វារខ្លងលឹកប្រទេសថៃ ។
ប្រតិប័ត្តការនេះធ្វើឡើងកាលពី ចុងសប្ដាហ៍ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវបានកម្ទេចចោលនៅចំណុចបរិវេណដី កាស៊ីណូ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុត សុភាពប្រធានការិយាល័យកាំកុងត្រូលសាខាខេត្ត បានថ្លែងឲ្យដឹងថា ក្រោយបង្ក្រាបបានទំនិញ ខាងលើនេះភ្លាម លោកក៏បានបញ្ជាកម្លាំងរបស់លោកប្រមូលយកទៅដុតកម្ទេចចោលភ្លាមៗតែម្តង ដើម្បីជៀសវាងឈ្មួញយកទៅលុយបន្តអោយប្រជាពលរដ្ឋ មិនបានយកដឹងបញ្ហាទំនិញខាងលើនេះ វាមានសារធាតុគីមីជាច្រើននៅក្នុងឆ្អឹងមាន់ ប្រហិត ពង់មាន់ខាងលើនេះ។
លោកបានបន្តថា ឆ្អឹងមាន់ចំនួន២០០គីឡូក្រាមនេះ គឺភាគីថៃបានប្រលេសយកសាច់ចេញយកទៅលក់លើទីផ្សារ ចំណែកឆ្អឹងគេយកទៅចោល ឬយកទៅអោយសត្វស៊ី និងបានដាក់សារធាតុគីមីជាច្រើននៅក្នុងឆ្អឹងមាន់ ដើម្បីរក្សាទុកបានយូរថ្ងៃ រីឯប្រហិត គេផលិតឡើងដោយបានដាក់សារធាតុគីមី ច្រើននិងរក្សារទុបានយូថ្ងៃ ចំពោះពង់មាន់វិញ គឺពង់ដែលគេយកទៅផ្ចោះមិនបាន ហើយគេយកមកស្ងោរមិនទាន់ឆ្អិនល្អ និងគេយកមកលក់ចែកចាយនៅផ្សាររោងក្លឿ ប្រទេសថៃ អោយទៅជនជាតិខ្មែរ យកមកបរិភោគបើសិនយើងបានបរិភោគវាធ្វើអោយខ្លួនយើងឈឺក្បាល និងងាយស្រួសឆ្លងជម្ងឺផ្សេងៗផងដែរ ។
ក្នុងនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងឈ្មួញ ទាំងអស់បញ្ឈប់បន្តការនាំចេញ និងបន្តយកលក់ចែកចាយ និងបរិភោគទំនិញខាងលើបន្តទៀត ដើម្បីសុខភាពទាំងអស់គ្នា ៕
ព័ត៌មានជាតិ
មតិយោបល់