ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានត្រឹមតែវីដេអូ​ខលទៅកាន់កូនៗជាទីស្រលាញ់! ព្រោះតែរឿងមួយនេះ

យប់មិញកូនស្រីទី២ បានវីដេអូខលមក សួរថាប៉ានិងម៉ាក់ បាត់ទៅណា បានអត់ឃើញមកជួបកូននិងអូនសិទ្ធ ច្រើនថ្ងៃហើយ?

ដោយសារតម្រូវការការងារពេលនេះ ប៉ានិងម៉ាក់មិនទាន់អាចជួបកូនៗដោយផ្ទាល់ឬនាំកូនដើរលេងបានទេ បានត្រឹមតែជួបតាម វីដេអូខលសិន… ប៉ានិងម៉ាក់សន្យាថា ពេលកិច្ចការបានចប់ស្រួលបួលនឹងទៅជួបកូនភ្លាម…

ខ្ញុំគិតថាបងប្អូនជាច្រើន ប្រាកដជាយល់ពីអារម្មណ៍មួយនេះ ជាពិសេសបងប្អូនក្រុមគ្រូពេទ្យជួរមុខនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

សូមបងប្អូនទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។

មតិយោបល់