ព័ត៌មានជាតិ

ផឹករហូត ខឹងប្តីស្តីឲ្យ បែរជារត់ទៅចងកសម្លាប់ខ្លួន

កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់Post Newsថា មានករណីស្ត្រីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្រោយផឹកស្រវឹង រករឿងប្តីរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សពជនរងគ្រោះមានឈ្មោះ ខឹម ឌីម ភេទស្រី អាយុ៥១ឆ្នាំ នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាមនុស្សហូបស្រាជាប្រចាំ ក្នុងអាការៈស្រវឹង បានមកផ្ទះរករឿងប្ដីរបស់ខ្លួនឈ្មោះ សោម សឿន អាយុ៦៧ឆ្នាំ និងកូន តែប្ដីមិនតបតរ គ្រាន់តែស្ដីបន្ទោស ថាមួយថ្ងៃៗ មិនជួយធ្វើការរកស៊ីទេ! ពេលស្ដីបន្ទោសហើយបុរសជាប្តី ក៏បានទៅផឹកកាហ្វេនៅផ្លូូវកែងពីខាងលិចផ្ទះបាត់ទៅ។ លុះដល់វេលាម៉ោង១១ ថ្ងៃខែឆ្នាំដដែល ពេលដែលប្តីកំពុងផឹកការហ្វេ ក៏មានឈ្មោះ ហ៊ឹន នៀង ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជាមួយគ្នា បានរត់ទៅប្រាប់ថាប្រពន្ធបានចងក ស្លាប់នៅក្នុងផ្ទះរបស់ឈ្មោះ ម៉ៅ រ៉ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ជាផ្ទះទុកចោលគ្មានមនុស្សនៅ ដែលនៅពីខាងលិចផ្ទះរបស់ខ្លួនចម្ងាយ៦០ម៉ែត្រតែម្តង ហើយកន្លងមកឈ្មោះ ខឹម ឌីម ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតចំនួន២ដងរួចមកហើយ។

បច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់