ព័ត៌មានជាតិ

សំណាងល្អចេះមាន GPS ស្រ្តីម្នាក់ជិះម៉ូតូធ្លាក់ជង្ហុកដួល ស្រាប់តែជនសង្ស័យធ្វើជាជួយលើក ដឹងអីកាច់សោជិះរត់គេចខ្លួនទៅបាត់

ភ្នំពេញៈ ស្រ្តីម្នាក់បានជិះម៉ូតូមិនប្រយត្ន័បណ្តាលឲ្យធ្លាក់ជង្ហុកដួល ស្រាប់តែមានជនសង្ស័យម្នាក់រួម និងបក្ខពួកបានជិះកង់បីចុះមកធ្វើជាបន្លំជួយលើក មានអីឃើញជនរងគ្រោះភ្លេចខ្លួនក៏កាច់សោ ជិះរត់ទៅបាត់តែសំណាងល្អតាមរកឃើញជនសង្ស័យកំពុងតែយកទៅលក់នៅម្តុំឃ្លាំងរំសេវ រួចឃាត់ជនសង្ស័យខាងលើទុកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវទៅ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គង បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ជិតនិងផ្សារចំការដូង ខណ្ឌដង្កោ។

បើយោងតាមប្រភពពីស្រ្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាក ហុងដា ទ្រីមសង់ សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1-IL 6857 ជិះដោយម្នាក់ឯងធ្វើដំណើរតាមផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិចគោលបំណងត្រឡប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់ជិះធ្លាក់គ្រឡុកទប់ចង្កូតអត់ និងបណ្តាលឲ្យដួលរងរបួសជើង ស្រាប់តែភ្លាមនោះដែរមិនដឹងលេចមុខជនសង្ស័យមកពីណាជិះកង់បី ១គ្រឿង មិនចាំស្លាកលេខចុះមកធ្វើជាជួយ រួចឃើញឲ្យកាស់ល្អជនរងគ្រោះភ្លេចខ្លួនក៏បានកាច់សោជិះរត់គេចខ្លួនបាត់មួយសន្ទុះ តែសំណាងអាក្រក់បានប្តីជនរងគ្រោះឆែកតាមGPS ក៏ឃើញជនសង្ស័យកំពុងតែដោះគ្រឿងម៉ូតូលក់នៅម្តុំផ្សាឃ្លាំងរំសេវរួច ពួកគាត់ឃាត់ជនសង្ស័យបានយកប្រគល់ឲ្យសមត្តកិច្ចវាយខ្នោះ។

ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះ ទៅដល់រួចធ្វើការសួរនាំនិងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីយកជនសង្ស័យទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បឹងទំពុនទី២ ធ្វើការសួរនាំនិងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់