ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ផឹកស៊ីទាស់ពាក្យសម្តីគ្នា ប្រើអំពើហិង្សា បណ្តាលឲ្យមានរបួសស្នាម

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង​ ៩និង៣០​ នាទី​ព្រឹក​នាថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០២០ ។

ប្រភពព័ត៌មានបានឲ្យថឹងថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ ហ៊ួង តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានផឹកស៊ីជាមួយជនរងគ្រោះ នៅចំណុចស្រែយក្ស​ ភូមិសំឡាញ​ ឃុំក្រពើពីរ​ ខណ:ផឹកស្រវឹងជនរងគ្រោះនិងជនសង្ស័យ បានទំនាស់គ្នាតឹងមាត់រៀងៗខ្លួន ធ្វើឲ្យឈ្មោះ​ ហ៊ួង​ តុលា​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ​ រស់នៅភូមិ​កើតហេតុ​ ទ្រាំមិនបានក៏វាយជាច្រើនដៃទៅលើជនរងគ្រោះ ឈ្មោះ​ សន​ វ៉ាន់​ ភេទប្រុស​ អាយុ​ ៤១ ឆ្នាំ​ រស់​នៅភូមិឃុំ កើតហេតុ​បណ្តាលឲ្យមានរបួសនិង យកកាំបិតផ្គាក់​វាយនឹងដងទៅលើឈ្មោះ​ ច្រឹង​ បំផុត​ លេខ​ ភេទប្រុស​ អាយុ​២៤​ ឆ្នាំ​ រស់​នៅ​ភូមិ-ឃុំជាមួយគ្នា បណ្តាលឲ្យរបួសថែមទៀត ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ួង តុលា គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ ប្រជាពលរដ្ឋ គ្រួសារជនរងគ្រោះ។

ជនសង្ស័យ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីកសាងសំណុំរឿង ចាត់ការ​តាមនីតិវិធី​ច្បាប់​ ៕

មតិយោបល់