ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ដើរចាប់ត្រីរួចចុះលាងផុកចេញក៏រអិលជើងធ្លាក់ចូលទឹកស្រះបណ្ដាលឲ្យលង់ស្លាប់តែម្ដង

ស្វាយរៀង: ក្មេងស្រីម្នាក់លង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលចំបក់ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

សពក្មេងស្រីរងគ្រោះមានឈ្មោះ ផាន់ រស្មី ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិកើតហេតុ ដោយមានឪពុក ឈ្មោះសៅ ចាន់ថា ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរកសិករ និងម្ដាយឈ្មោះ ប៉ាក គុន្ធា ភេទស្រី អាយុ៣៩ឆ្នាំមុខរបរកម្មកររោងចក្រ ។
តាមប្រភពព័ត៌មានមូលហេតុ ដោយសារដើចាប់ត្រីហើយចុះលាងផុកក៏បានរអិលជើងធ្លាក់ចូលទឹកស្រះបណ្ដាលឲ្យលង់ស្លាប់តែម្ដង
បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថាមានក្មេងលង់ទឹកស្រះស្លាប់ សមត្ថកិច្ចប៉ុស្តិ៍សង្កែបាន សហការជាមួយលោកមេឃុំសង្កែ និងកម្លាំងជំនាញស្រុក លោកគ្រូពេទ្យសាមគ្គីស្រុករំដួលបានចុះទៅដល់កន្លែងកើតហេតុក៏បានពិតនិត្យសាកសព្វក្មេងស្រី ឃើញថាពិតជាបានលង់ទឹកស្លាប់ពិតប្រាកដ៏មែន។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់