ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើប mazda លឿនអកសឺជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ បុរសម្នាក់បើករថយន្តលឿនអកសឺគេចរថយន្តមួយគ្រឿង បណ្ដាលឲ្យជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវទំនប់ទួល៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើប mazda មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6118 បើកបេតាមបណ្ដោយផ្លូវទំនប់ទួល៧០ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបើកគេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកកំពុងតែធ្វើដំណើរស្របទិសគ្នា ក៏បួងចង្កូតជ្រុលទៅបុកផ្ទប់រនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្តបង្ក និងរនាំងថ្មដាក់ពុះចែកទ្រូងផ្លូវមួយកង់តែប៉ុណ្ណោះ៕

មតិយោបល់