ព័ត៌មានជាតិ

ស្រ្តីម្នាក់ផឹកស្រា ស្រវឹងទ្បើងទៅលើផ្ទះដើម្បីទៅគេង ស្រាប់តែព្រឹកឡើងស្លាប់បាត់

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ៨និង១០នាទី មានករណីមនុស្សដេកស្លាប់ នៅចំណុចផ្ទះលេខ២២៥A១៨ ជាន់ទី១ផ្លូវ វីអាយភី ច្រកចូល អាគារ ព្រីនស៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានកណី មនុស្សម្នាក់ដេកស្លាប់មួយលើក

ជនរងគ្រោះ មានឈ្មោះ ឈ្មោះ សុខ លក្ខិណា​ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ចែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានបានផឹកស្រា ស្រវឹង ក៏បានទ្បើងទៅខាងលើផ្ទះដើម្បីទៅដេក លុះនៅវេលាម៉ោងកើតហេតុ ដោយមិនឃើញ ជនរងគ្រោះចុះមកខាងក្រោម ពេលនោះម្តាយមីង ជនរងគ្រោះ ទ្បើងទៅគោះទ្វារហៅ តែមិនឃើញជនរងគ្រោះ បើកឲ្យ គាត់ក៏បានចុះមកហៅបងប្អូនឲ្យទៅជួយមើល ពេលនោះពួកគាត់ក៏បាន គាស់ទ្វារផ្ទះចូលទៅ ឃើញថាជនរងគ្រោះ ដេកផ្កាប់មុខ ដាច់ខ្យល់ស្លាប់ទៅហើយ ។
តាមការសន្និដ្ឋានធ្វើកោសល្យវិច្ច័យពីសមត្ថកិជំនាញ បានឲ្យដឹងថា ជន រងគ្រោះ សព ស្លាប់ដោយ ជំងឺលើសឈាម ។
បច្ចុប្បន្ន សព ខាងលើត្រូវបានដឹកទៅ វត្តចាក់ អង្រែលើ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់