ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Lexus ស្លាកលេខខេមរភូមិន្ទ 08 2.3480 បុកទ្រូងផ្លូវ នៅខណ្ឌមានជ័យ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៥៥នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបរុសម្នាក់បើករថយន្តបុកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចមុខអគ្គិសនីទី២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

រថយន្តម៉ាក Lexus GS 300 ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08 2.3480។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តខាងលើធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់