ភ្នំពេញៈ បុរសចំណាស់ម្នាក់ ជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនបន្ថយល្បឿន និងបួងចង្កូតមិនទាន់ ក៏ជ្រុលបុកផ្ទប់បង្គោលភ្លើងថ្មពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូបោកដួលបោកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែងកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ103 ចំណុចបង្គោលភ្លើងលេខ P004-690 ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សពរងគ្រោះត្រូវបានសាច់ញាតិប្រាប់អោយដឹងថា មានឈ្មោះ ឆឹង ចាន់ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបររថយន្តស្ទូច ស្នាក់នៅផ្ទះផ្លូវបេតុង ភូមិទួលថ្ងាញ សង្កាត់ភ្នំពេញ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាក suzukinex ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1CH-4882 រងការខូចខាតខ្ទេចមួយកំណាត់ទាំងស្រុង ហើយមុនកើតហេតុ ពួកគាត់ជាសាច់មិនដឹងថា សពរងគ្រោះជិះម៉ូតូត្រលប់មកពីណានោះទេ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនកើតហេតុពួកគាត់ឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ103 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមែនទែន មកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោងខ្លាំង ហើយអ្នកបើកបរម៉ូតូមិនបន្ថយល្បឿន ក៏ជ្រុលបុកផ្ទប់បង្គោលភ្លើងពេញទំហឹង លាន់ស្នូរដូចរន្ទះ និងបណ្តាលឲ្យជនរងគ្រោះបោកក្បាល និងបង្គោលភ្លើងស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែកម៉ូតូវិញរងការខូចខាតខ្ទេច មួយកំណាត់ទាំងស្រុង ។
ក្រោយកើតហេតុ សពត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ធ្វើបុណ្យ នៅស្រុកកំណើតនៅភូមិចាន់ឧទ្ទិស ឃុំពញាឮ ស្រុកឧត្តុង ខេត្តកណ្ដាល ទាំងក្តីស្រណោះស្រណោកពន់ពេក ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកអោយបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១៕







មតិយោបល់