ព័ត៌មានជាតិ

​ទីបំផុត Real Madrid អាច​រក​កីឡាករ​ពាក់អាវ​លេខ ១០ ដែល​ជា​លេខ​ល្បីល្បាញ​គឺ James Rodriguez

​កីឡាករ James Rodriguez នឹង​ពាក់អាវ​លេខ ១០ ដែល​ជា​លេខ​អាវ​ល្បីល្បាញ ខណៈ​ដែល​ចុះ​កិច្ចសន្យា​ជាមួយនឹង អធិរាជ​ស Real Madird កាលពី​ថ្ងៃ​អង្គារ កន្លងទៅនេះ​។ អាវ​លេខ ១០ នេះដែរ ជា​លេខ អាវ​ដែល​ចាប់អារម្មណ៍​បំផុត នៅ លើ​ទីលាន​បាល់ទាត់ ហើយ Real Madrid បាន​បាត់បង់​កូនសោ​ដ៏​សំខាន់ ចាប់តាំងពី Mesut Özil ចាកចេញ​ពី​ក្លិប​ទៅកាន់ កាំភ្លើង​ធំ ។ ដើមឡើយ​វា​ជា​រឿង​ចំអកឡក់ឡឺយ​ណាស់ ដោយសារ​តែ​ក្លិប​ឈ្នះ Champions League ទី ១០ តែ គ្មាន​កីឡាករ​ពាក់អាវ​លេខ ១០ នៅលើ​ទីលាន ប៉ុន្តែ​ឥឡូវ​អ្វីៗ​បាន​ផ្លាស់ប្តូរ​។​

​កីឡាករ​សញ្ជា​តិកូ​ឡ៊ុំ​ប៊ី នឹង​ពាក់អាវ​ដែល​មាន​មោទនៈភាព​នេះ នឹង​ក្នុងនាម​ជា​កីឡាករ Real Madrid ។​
​នៅពេល​នេះ​ដែរ ប្រធាន​ក្លិប Florentino Perez អាច​គេង​លក់​ស្កប់ស្កល់ យ៉ាង​សុវត្ថិភាព នៅពេល​ដែល​ដឹង​ថា​ក្លិប​មាន​កីឡាករ​កំពូល​អាច​ពាក់​អាវ​លេខ ១០ បាន ។ Florentino Perez បា​សុបិន្ត​អាក្រក់​កាលពី​ឆ្នាំ ២០០៩ និង ២០១០ ខណៈ​ដែល Lass Diarra ពាក់អាវ​លេខ ១០ តែ​បែរជា​ធ្វើឲ្យ​ទំហំ​តម្លៃ​ផ្សាយពាណិជ្ជកម្ម​ធ្លាក់ចុះ យ៉ាង​ខ្លាំង​ទៅ​វិញ ។​
James-Rodriguez-Real-Madrid-FotoAFP_MEDIMA20140722_0183_23

មតិយោបល់