ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តនិងម៉ូតូ កើតហេតុកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងឌ្រីមសង់ឆ្នាំ២០១៤ ពាក់ផ្លាកលេខ កំពង់ចាម 1K-7024 ជិះគ្នា២នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ បានគេចក្រលុកឡើងមកទិសដៅខាងឆ្វេង ស្របពេលនោះក៏មានរថយន្តកាមរីឆ្លាមមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2O-7209 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើតវាក់អឺ ជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ដែលជិះម៉ូតូរងរបួសយ៉ាងដំណំ ចំណែករថយន្តនិងម៉ូតូខូចខាតផ្នែកខាងមុខដូចគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាមួយជំហ៊ានសិន ៕








មតិយោបល់