ភ្នំពេញៈ កាលពីថ្ងៃទី២១ កក្កដា ផលិតររឿង«វិស្សមកាលមរណៈ» បានសម្រេចបើកសម្ពោធយ៉ាងអធឹកអធមនៅផ្សារទំនើបអ៊ីអន ដោយមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ខ្សែរឿងមួយនេះត្រូវគេឃើញដាក់បញ្ចូលនូវក្បាច់គុនយុទ្ធក្រមយ៉ាងរស់រវើក ដែលធ្វើឲ្យអ្នកទស្សនាភាពយន្តដែលបានដាក់បញ្ចាំងនាយប់នោះភាគច្រើនកោតសរសើរមិនដាច់ពីមាត់។ ក្បាច់គុននេះ ក៏ត្រូវផលិតករតម្រូវឲ្យសម្ដែងក្នុងពិធីសម្ពោធ ដោយរំលេចសកម្មភាពលោតវាយទាត់ធាក់គ្នាធ្វើឲ្យមានភាពរស់រវើកនោះផង។
អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាទ្បពេជ្រ បានអះអាងថា ខ្សែរឿង«វិស្សមកាលមរណៈ» គឺជារឿងដែលអ្នកស្រីសម្រិតសម្រាំងខុសប្លែកពីរឿងមុនៗ ហើយរឿងមួយនេះ ក៏ត្រូវចំណាយទុនច្រើនក្នុងការផលិតផងដែរ ដោយសារតែបានសម្រាំងជាពិសេសលើគុណភាព និងបច្ចេកទេស ដើម្បីរំលេចឈុតឆាកវាយតប់ដោយកីឡាករ និងកីឡាការិនីក្នុងយុទ្ធក្រមខមមានភាពទាក់ភ្នែក។ អ្នកស្រីថារឿងនេះនឹងចាប់ផ្ដើមដាក់បញ្ចាំងចាប់ពីថ្ងៃទី២៥ កក្កដា តទៅ តែដោយសារតែក្រុមផលិតករ និងតួសម្ដែងភាគច្រើនទំនេរនៅថ្ងៃទី២១ កក្កដានេះទើបសម្រេចចិត្តបើកសម្ពោធតែម្ដង ដោយមិនរង់ចាំមួយថ្ងៃបុណ្យមុនបញ្ចាំងដូចគ្នានឹងការបើកសម្ពោធខ្សែរឿងកន្លងមក។ រឿងនេះ ក្រៅពីសាច់រឿងភ័យរន្ធត់ និងសើចកំប្លែងតាំងពីដើមដល់ចប់ ការរំលេចក្បាច់គុនល្បុក្កតោក៏ជាចំណុចខ្លាំងរបស់រឿង ដែលធ្វើឲ្យផលិតកររំពឹងខ្ពស់នៅក្នុងទីផ្សារភាពយន្តផងដែរ។
ខាងក្រោមនេះជាសកម្មភាពមួយចំនួនក្នុងពិធីសម្ពោរឿង«វិស្សមកាលមរណៈ»៖
មតិយោបល់