ព័ត៌មានជាតិ

អាសូរណាស់! មន្ត្រីអាវុធហត្ថស្រុកតាំងគោកម្នាក់ កំពុងឈរលើចិញ្ចើមថ្នល់បំពេញបេសកកម្មសុខៗ ត្រូវបុរសម្នាក់បើករថយន្តបុកស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើករថយន្តបុកមន្ត្រីកងរាជអាហត្ថស្រុកតាំងគោក បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៨-៩៩ ភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ ៤៥ឆ្នាំ (ស្លាប់) មុខរបរ ជាជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក រស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
រថយន្តបង្កហេតុម៉ាក តូយ៉ូតាកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-3628 បើកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកខាងលើ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកមន្ត្រីអាវុធហត្ថម្នាក់ ដែលឈរនៅចិញ្ចើមថ្នល់កំពុងបំពេញបេសកកម្មជាមួយខាងមន្ត្រីពន្ធដារ បណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង សមត្ថកិច្ចវាស់វែង យកទៅរក្សាដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់