ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០១ វេលាម៉ោង០៣និង១០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែកសរសៃ និងទទួលផលចោរកម្ម នៅចំណុចក្រុមហ៊ុន CEo ផ្លូវបេតុង ភូមិ០២ សង្កាត់វាលវង ខណ្ឌ៧មករា ។
ជនរងគ្រោះឈ្មោះ ហ្សាវ យ៉ាន សាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុមហ៊ុន CEO ផ្លូវបេតុង ក្រុម១២ ភូមិ១២ សង្កាត់វាលវង់ មុខរបរ ធ្វើការក្រុមហ៊ុន CEo ។ ជនសង្ស័យឈ្មោះ ព្រហ្ម ដារ៉ាវណ្ណ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ច៦ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាព ហែករបងស័ង្កសីក្រុមហ៊ុនការដ្ឋានសាងសង់សំណង់ ហើយចូលលួចដែក ពេលកំពុងធ្វើសកម្មភាព ត្រូវសន្តិសុខយាមក្រុមហ៊ុន ឃើញក៏ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន។
ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា កន្លងមកធ្លាប់យកដែកដែលលួចនោះ យកទៅលក់ឲ្យឈ្មោះ ឡេ យុំាង ឡក ជាអ្នកទិញ ។
បន្ទាប់ទទួលបានព័ត៌មានសមត្ថកិច្ច បន្តចុះទៅឃាត់ខ្លួនឈ្មោះ ឡេ យុំាងឡក នៅក្រោមអគារជាន់ទី៤ ផ្លួវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ក្រោយពីឃាត់ខ្លួនឈ្មោះ ឡេ យុំាងឡក ព្រះរាជអាជ្ញារង បានអនុញាតិឲ្យឈ្មោះ ឡេ យុំាង ឡក ត្រលប់ទៅផ្ទះវិញ ។
សម្ភារៈនិងវត្ថុតាងដកហូតមាន៖ ដែកសរសៃរ១ដើម ដកហូតពីជនសង្ស័យទម្ងន់៦០គីឡូក្រាម ដែកដែលបាត់កន្លងមកមានទម្ងន់២តោន។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


មតិយោបល់