ភ្នំពេញៈ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក TOYOTA ព្រូសពណ៌ទឹកប្រាក់ បើកបរក្នុងល្បឿនលឿន ហើយមិនបានប្រុងប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកនឹងរថយន្តកាម៉ារី បណ្តាលអោយរងការខូចខាត ខ្ទេចទាំងសងខាងយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ106 កែងផ្លូវ51 នៅចំណុចស្ពាននាគ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ ជាអ្នកបើករថយន្តបង្កមួយគ្រឿងម៉ាក TOYOTA ព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA2976 បើកបរតាមបណ្តោយផ្លូវ106 ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះគឺរថយន្ត TOYOTA ព្រូសបើកក្នុងស្ថានភាពលឿន ហើយមិនដឹងថាអ្នកបើកបរគាត់ស្រវឹង រឺមួយក៏ងោកក្នុងរថយន្តនោះទេ បានជារេចង្កតមកឆ្វេងដៃ បុកនឹងរថយន្តកាម៉ារី ដែលចតនៅចិញ្ចើមផ្លូវចំពេញទំហឹង បណ្តាលអោយគូទរថយន្តកាម៉ារីខ្ទេច រួញគូទក្រោយយ៉ាងដំណំ សមត្ថកិច្ចក៏បានបញ្ជាក់ថារថយន្ត TOYOTA ព្រូសខាងលើនេះមិនដឹងថា បុកគេមកពីណានោះទេ គឺបែកកង់មុខមួយចំហៀងហើយ ស្រាប់តែមកបុករថយន្តចតចោលទាំងកំរោរួចហើយ ក៏ទុករថយន្តចោលគេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែរថយន្តភាគីទាំងសងខាង នៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។ ដោយសារតែបើកបរក្នុងស្ថានភាពស្រវឹង ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ដូច្នេះ ហើយភាគីទាំងសងខាង មិនមានការចរចាគ្នានោះឡើង ។
ក្រោយពេលកើតហេតុខាងលើនេះ រថយន្តភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយទៀត ៕




មតិយោបល់