ផ្ទះ ព័ត៌មានជាតិ នគរបាលឃាត់ខ្ល...

នគរបាលឃាត់ខ្លួនព្រូឡានម្នាក់ ពាក់ព័ន្ធករណីផ្សំគំនិតក្នុងអំពើលួច

0

ភ្នំពេញ: ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង ១និង០០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ម៉ោង ៩និង០០នាទី បង្កដោយជនសង្ស័យ ០២នាក់ (គេចខ្លួន០១នាក់មិស្គាល់ឈ្មោះ) ។

ជនសង្ស័យឈ្មោះ ឃាន សីហា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឡោកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានផ្សំគំនិតក្នុងអំពើលួចម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញHJ-0305 របស់ជនរងគ្រោះឈ្មោះ ម៉ាន់ ស៊ីឡែត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សម្ភារ:ប្សល់ទុក៖ ម៉ូតូ០២គ្រឿង
១-ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញHJ-0305 របស់ជនរងគ្រោះ ។
២-ម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខកណ្តាល1E-5080 , ស្នាប់ដៃ០១ ដាវដែកកែច្នៃ០១ដើម របស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់