ព័ត៌មានជាតិ

លុចស៊ីស RX 300 បុកម៉ូតូ បណ្ដាលឲ្យយុវជនទើបពេញកំលោះម្នាក់ រងរបួសធ្ងន់

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត លេខ២១-២២ នៅវេលាម៉ោង ១២និង១០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កើតហេតុក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

រថយន្តបង្កម៉ាក Lexus RX 300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0618 បើកបរដោយឈ្មោះ ជាតិ សុវិចិត្រ ភេទប្រុស អាយុ ៣៥ឆ្នាំ។
ជនរងគ្រោះឈ្មោះ មុត ថា ភេទប្រុស អាយុ ១៨ឆ្នាំ (របួសធ្ងន់) ជនជាតិខ្មែរ ជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។

មូលហេតុ ៖ អ្នកបើកបរបង្កធ្វេសប្រហែសខ្វះការប្រុងប្រយត័្ន ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះវត្ថុតាងត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់