ព័ត៌មានជាតិ

កូនស្រី មានសតិមិនគ្រប់ បានដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះមួយខ្នង ដែលមានមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ ដំបូលប្រកស៊ីហ្រ្វូ ជញ្ជាំងស័ង្កសីខាងក្រោមចាក់សាបរៀបឥដ្ឋការ៉ូជាកម្មសិទ្ធរបស់ឈ្មោះ កូប រូវីអះ ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវបានកូនស្រីបង្កើតរបស់ជនរងគ្រោះមានសតិមិនគ្រប់បានដុតបណ្តាលឱ្យឆេះទាំងស្រុង។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២នឹង២៥នាទី ត្រង់ចំណុចភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ កូប រូវីអះ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ។ មូលហេតុ កូនស្រីមានសតិមិនគ្រប់ឈ្មោះ កូប សារ៉ស់ ភេទស្រី អាយុ២៧ឆ្នាំ បានដុតផ្ទះខ្លួនឯង។

ករណីអគ្គីភ័យខាងលើ មិនបណ្តាលអោយមានរងរបួសដល់មនុស្សទេ ប៉ុន្តែខូចខាតផ្ទះទាំងស្រុង និងសម្ភារៈនៅក្នុងផ្ទះទាំងអស់។ បច្ចុប្បន្ន រថយន្តសង្រោះអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចេញទៅដល់ទីតាំងកើតហេតុ បាញ់ទឹកអស់០១រថយន្ត រលត់ទាំងស្រុង ៕

មតិយោបល់